ស្ងោរស្ពៃ​ជ្រក់សាច់មាន់

+ គ្រឿងផ្សំ
- សាច់មាន់ ៤០០ ក្រាមកាត់ជាដុំៗកុំឲ្យតូចពេក
- ស្ពៃជ្រក់ ៣០០ ក្រាមហាន់ជាចំណិតៗកុំឲ្យតូចពេក
- ខ្ទឹមស ៣-៤ កំពឹសដំឲ្យបែក
- អំបិលខ្នរ កន្លះស្លាបព្រាបាយ
- ស្ករសរ ១ ស្លាបព្រាបាយ
- ទឹកត្រី ៣ ស្លាបព្រាបាយ
- ជីវ៉ាន់ស៊ុយ ៥ ដើម
- ផ្លែម្ទេសទុំ ៣ ផ្លែ (ឬស្រេចលើចំណង់ចំណូលចិត្ត)
 
+ វិធីធ្វើ
១. ដំបូង​អ្នក​ត្រូវ​ដាក់​ឆ្នាំង​ដាំ​ទឹក​ឲ្យ​ពុះ​បន្ទាប់​មក​ដាក់​សាច់​មាន់់​ចូល​ជា​មួយ​និង​ខ្ទឹមស​គ្រប​ទុក​ប្រហែល​ជា ​២០ នាទី ​ឬ​រហូត​ទាល់​តែ​សាច់​មាន់​ឆ្អិន។​
២. ពេល​ដែល​ទឹក​សម្លរ​ពុះម្តង​ទៀត​សាច់​មាន់​ឆ្អិន​ហើយ​ទើប​អ្នក​ដាក់​គ្រឿង​ផ្សំ​ចូល​អំបិល​, ស្ករស, ទឹកត្រី ​និង​ស្ពៃជ្រក់​គ្រប​ឲ្យ​ពុះ​ម្តង​ទៀត​រួចលរ​ភ្លក់​មើល​ប្រសិន​បើ​ស្ទើរ​​ថែម​​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ញាំ។​
៣. យក​ចាន​គោម​ដួល​សម្លរ​ដាក់​ក្នុង​ចាន​រួច​យក​ម្ទេស​ទុំ ​និង​ជីវ៉ាន់​ស៊ុយរៀបដាក់​ពី​លើ​ជា​ការ​រួចរាល់៕
ប្រភពៈ khtoem
 

No comments:

Post a Comment

Pages