+ គ្រឿងផ្សំ
- សាច់ជ្រូក ១៥០ ក្រាម ចិញ្ច្រាំឲ្យម៉ត់
- ប្រហុក ២ ស្លាបព្រាបាយ ចិញ្ច្រាំឲ្យម៉ត់
- ម្ទេស ហាន់តូចៗដាក់តាមចំណូលចិត្ត
- ស៊ុត ២ គ្រាប់
- ទឹកត្រី ១ ស្លាបព្រាកាហ្វេ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ប៊ីចេង ១ ចុងស្លាបព្រាកាហ្វេ
+ វិធីធ្វើ
១. ជាដំបូងអ្នកត្រូវយកសាច់ជ្រូក និងប្រហុក (ចិញ្ច្រាំ) ម្ទេស ប៊ីចេង និងស្ករស ចិញ្ច្រាំចូលគ្នាឲ្យចូលគ្រឿង។
២. យកចានគោមមួយមកដាក់សាច់ជ្រូកដែលបានចិញ្ច្រាំជាមួយគ្រឿងបន្ទាប់មកគោះស៊ុតចូល និងបន្ថែមទឹកត្រី ១ ស្លាបព្រាកាហ្វេរូចហើយ កូរវាបញ្ចូលគ្នារហូតទាល់តែចូលគ្នាបានសពល្អ។
៣. យកសាច់ជ្រូកដែលបានកូរបញ្ចូលជាមួយស៊ុតរួចរាល់ហើយ យកមកដាក់ក្នុងឆ្នាំងដើម្បីចំហុយ (កុំភ្លេចគ្របគំរប) ប្រហែលជា ១០-១៥នាទី ជាការស្រេច៕
ប្រភពៈ khtoem
No comments:
Post a Comment