ឆា​ការី​ឆ្អឹង​ជំនី​

  គ្រឿង​ផ្សំ
ឆ្អឹងជំនី​ជ្រូក ៣០០ ក្រាម
ម្សៅ​ការី ២ ស្លាបព្រា​បាយ
ខ្ទិះ​ដូង ១ កែវ
ម្រេច​ខ្ចី ១០ ក្រាម
ស្លឹក​ក្រូច​សើច ៣ ទៅ ៥ សន្លឹក
សណ្ដែកកួរ ៥ ទៅ ៦ ដើម
ស្ករ​ស កន្លះ​ស្លាបព្រា​បាយ
អំបិល កន្លះ​ស្លាបព្រា​កាហ្វេ
ទឹកត្រី កន្លះ​ស្លាបព្រា​បាយ
ប្រេងឆា ២ ស្លាបព្រា​បាយ

  វិធី​ធ្វើ
កាប់​ឆ្អឹង​ជំនី​ជ្រូក​ជា​ដុំ​តូចៗ​ល្មម
កាត់​សណ្ដែកកួរ​ឲ្យ​មាន​ប្រវែង​ខ្លីៗ​ល្មម
ចាក់​ប្រេង និង​កម្ដៅ​វា​នៅ​លើ​ខ្ទះ
ដាក់​ម្សៅ​ការី​ចូល រួច​ច្របល់
ដាក់​ឆ្អឹងជំនី​ជ្រូក​ចូល រួច​ឆា​ត្រលប់​វា​ប្រមាណ​ជា ៥ ទៅ ៦ នាទី
ដាក់​សណ្ដែកកួរ ម្រេច​ខ្ចី និង​ស្លឹក​ក្រូច​សើច​ចូល
ចុង​ក្រោយ ដាក់​គ្រឿង ស្ករ​ស អំបិល និង​ទឹកត្រី​ចូល រួច​ឆា​ត្រលប់​ឲ្យ​សព្វ ជា​ការ​ស្រេច
ប្រភព ៖ sabay

 

No comments:

Post a Comment

Pages