បាយមាន់ហាយណាន
គ្រឿងផ្សំសាច់មាន់ កន្លះគីឡូ
មើមជីវ៉ាន់ស៊ុយ ៣ ទៅ ៤ ដើម
អំបិល កន្លះស្លាបព្រាកាហ្វេ
ទឹក
អង្ករ (តិច ឬច្រើន តាមអ្នកចង់ពិសា និងលាងឲ្យស្អាត)
ខ្លាញ់មាន់
ខ្ទឹមស ២ ស្លាបព្រាបាយ
ខ្ញី ៣០ ក្រាម
គ្រឿងផ្សំសម្រាប់ទឹកជ្រលក់
ខ្ញី (ហាន់ជាចំណិតតូចៗ) ២ ស្លាបព្រាបាយ
ខ្ទឹមស (ហាន់ជាចំណិតតូចៗ) ២ ស្លាបព្រាបាយ
ម្ទេស (ហាន់ជាចំណិតតូចៗ) ១ ឬ ២ គ្រាប់ តាមចំណូលចិត្តរបស់អ្នក
ទឹកសៀង ២ ស្លាបព្រាបាយ
ស្ករស ១ ទៅ ២ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវខ្មៅ ១ ស្លាបព្រាកាហ្វេ

វិធីធ្វើ
បំពងខ្លាញ់មាន់ រហូតដល់ចេញខ្លាញ់ រួចយកកាកវាចេញ
ដាក់ខ្ញី និងខ្ទឹមសចូល
ដាក់បាយចូល និងឆាត្រលប់ដោយប្រើភ្លើងក្តៅតិចល្មម រយៈពេល ២ នាទី
ចាក់បាយចូលឆ្នាំងដាំបាយ និងថែមទឹក ដោយលៃឲ្យសមល្មម ហើយចម្អិនវាឲ្យឆ្អិន
ដាំទឹកក្តៅមួយឆ្នាំង រួចដាក់មើមជីវ៉ាន់ស៊ុយ អំបិល និងសាច់មាន់ចូល ហើយរំងាស់វាដោយប្រើភ្លើងក្តៅល្មម រយៈពេល ២០ នាទី ធ្វើយ៉ាងណាឲ្យសាច់មាន់ឆ្អិនល្អ
លាយទឹកជ្រលក់ (ភ្លក់មើលរសជាតិតាមចំណូលចិត្តអ្នក)
ចុងក្រោយ ដួសបាយដាក់ចាន និងហាន់សាច់មាន់ជាចំណិតៗ ជាការស្រេច
ប្រភព៖ sabay
No comments:
Post a Comment