នំ​ផ្កាស្រួយ​ឆ្ងាញ់​​​
គ្រឿង​ផ្សំ ​​
-ម្សៅអង្ករ ២៥០​ក្រាម
-​ខ្ទិះដូង​ ៥០ក្រាម
-ទឹក​កំបោរ​ថ្លា ៦៥ក្រាម
-ស្ករស ១២០ក្រាម
-អំបិល​កន្លះ​ស្លាបព្រា
-ល្ង ១ស្លាបព្រា
-ប្រេងឆា​​​ ១កូនចាន
-ពុម្ព​ដែក​​រាង​ផ្កា


វិធី​ធ្វើ៖
​-ដាក់​​គ្រឿង​ផ្សំ​​ទាំង​អស់​​ ច្របាច់​​បញ្ចូល​គ្នា​ក្នុង​ចាន​ធំ​មួយ​​ រួច​​​កូរ​ឲ្យ​សព្វ​ ​
-​ដាក់​ខ្ទះ​ភ្លើង​​ចាក់​ខ្លាញ់ចូល​​​​ ទុក​ឲ្យ​ក្ដៅ ​រួម​​ទាំង​​ជ្រលក់​​ពុម្ព​​​ក្នុង​​​ខ្លាញ់​​ឲ្យ​ក្ដៅ​ផង​ ​​ដើម្បី​កុំឲ្យ​ជាប់​នំ​ពេល​ចៀន
​​​​-ត្រាំ​ខ្លាញ់​រួច​​ យក​ពុម្ព​​ជ្រលក់​​​​ក្នុង​ម្សៅ​កូររួច​ នោះ​វា​ជាប់​ពុម្ព​ រួច​​​​លើក​យក​បំពង​តែម្ដង
-ចុងក្រោយ​ស្រង់​ទុក​លើ​ចង្អើរ​​ឲ្យ​ស្រក​ខ្លាញ់​ជា​ការ​ស្រេច​ ធ្វើ​បែប​នេះ​​ដដែល​ៗ​ច្រើន​ដង ​​រហូត​អស់​​ម្សៅ៕​
ប្រភព៖ sabay
 

No comments:

Post a Comment

Pages