គ្រឿងផ្សំ
ស៊ុត ៤គ្រាប់
ប្រេងឆាមួយកូនចាន
សាច់ជ្រូកចិញ្ច្រាំមួយកូនចាន
ស្ពៃបូកគោហាន់រួចមួយកូនចាន
ខ្ទឹមបារាំងហាន់កន្លះកូនចាន
ស្លឹកខ្ទឹម២ស្លាបព្រាបាយ
ទឹកត្រី ៤ស្លាបព្រាបាយ
ស្ករស ១ស្លាបព្រា
អំបិលកន្លះ ស្លាបព្រា
ខ្ទឹមបំពង ១ទៅ២ស្លាបព្រា តាមចំណូលចិត្ត
ទឹកធម្មតា ៣កែវ

វិធីធ្វើ៖
ដំបូងយកសាច់ជ្រូកដែលចិញ្ច្រាំរួច ដាក់ទឹកត្រី២ស្លាបព្រា ច្របល់ឲ្យសព្វទុកឲ្យវាចូលជាតិមួយឡែកសិន។ យើងទៅចៀនស៊ុត ដោយបន្ថែមទឹកត្រី ២ទៅ៣ស្លាបព្រា ក្រឡុកចូលគ្នា រួចចៀនលើខ្ទះខ្លាញ់ រហូតឆ្អិនសឹមស្រង់ទុក និងចុងក្រោយហាន់ជាចំណិតៗ។
បន្ទាប់មកយើងយកឆ្នាំងស្អាតល្អដាំទឹកទាំង ៤កែវឲ្យពុះ រួចដាក់ទឹកត្រីសល់ពីការចៀន និងចាក់ស្ករស អំបិល។ ជំហានបន្ទាប់ ត្រូវដាក់សាច់ជ្រូកចិញ្ច្រាំចូលឆ្នាំងជាដុំៗ រង់ចាំសាច់ឆ្អិនបន្តិចដាក់ខ្ទឹមបារាំង ស្ពៃបូកគោ ដាក់ចំណិតពងទាចៀន ហើយដាក់ស្លឹកខ្ទឹម។ ពេលដួសដាក់ចានទទួលទាន គ្រាន់តែបន្ថែមខ្ទឹមបំពងជាការស្រេច៕
ប្រភព៖ sabay
No comments:
Post a Comment