បាយ​កូរ៉េ​ BIBIMBAP

​​​​​​​គ្រឿង​ផ្សំ​
– សាច់​គោ​ចិញ្ច្រាំ ១០០​ក្រាម
– ទឹក​ស៊ីអ៊ីវ ១​ស្លាប​ព្រា​បាយ
– ប្រេង​ល្ង ១​ស្លាប​ព្រា​បាយ
– ស្ករ​ស (ឬ​ស្ករ​ត្នោត) ១​ស្លាប​ព្រា​បាយ
– ខ្ទឹម​ចិញ្ច្រាំ​ ១ភាគ​៤ ស្លាប​ព្រា​បាយ
– ស្ពៃអេពីណារ (អ្នកអាចប្រើស្ពៃផ្សេងៗជំនួសដូចជាស្ពៃតឿ ចំហុយ​ឲ្យ​ឆ្អិន​រួច​​លាយ​ទឹក​ប្រេង​ល្ង អំបិល និង​​គ្រាប់​ល្ង​បន្តិច) ២៥០​ក្រាម
– សណ្ដែក​បណ្ដុះ (ស្រុះ​រួច) ៣៥០​ក្រាម
– ផ្សិត​​ (អ្នកអាចរើសបន្លែផ្សិតតាមដែលអ្នកចូលចិត្ត) ១០០​ក្រាម
– ការ៉ុត ១២០​ក្រាម
– សារាយ​​​​ក្រៀម (បើ​មាន)​
– អំបិល​ កន្លះ​ស្លាប​ព្រា​បាយ (ប្រើ​សម្រាប់​ប្រឡាក់​​ផ្សិត​និង​ការ៉ុត)
​​​- ស៊ុត ១​គ្រាប់
– ប្រេង​ឆា

 គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​​ទឹក​ជ្រលក់
– ប្រេង​ល្ង ១​ស្លាប​ព្រា​បាយ
– ស្ករ​ស (ឬ​ស្ករ​ត្នោត)​ ១​ស្លាប​ព្រា​បាយ
– ទឹក​ មួយ​ស្លាប​ព្រា​បាយ
– គ្រាប់​​ល្ង ១​ស្លាប​ព្រា​បាយ
– ទឹក​ខ្មេះ​ ១​ស្លាប​ព្រា​បាយ
– ខ្ទឹម​ស​ចិញ្ច្រាំ ១​ស្លាប​ព្រា​បាយ
– ទឹក​ម្ទេស​ខាប់​កូរ៉េ (អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប)
វិធី​ធ្វើ​ទឹក​ជ្រលក់៖ យក​ទឹក​​​ម្ទេស​ខាប់​កូរ៉េ លាយ​ប្រេង​ល្ង ស្ករ​ត្នោត ទឹក គ្រាប់​ល្ង ទឹក​ខ្មេះ ខ្ទឹម​ចិញ្ច្រាំ​ កូរ​លាយ​ចូល​គ្នា​ឲ្យ​​សព្វ។
Bibimbap ៖
– យក​សាច់​គោ​ចិញ្ច្រាំ​​​ប្រឡាក់​​លាយ​​ទឹក​ស៊ីអ៊ីវ​​ ប្រេង​ល្ង​ ​ស្ករ​ត្នោត​​ និង​ខ្ទឹម​ចិញ្ច្រាំ​ចូល​គ្នា​ ទុក​​ដោយ​ឡែក។
– ហាន់​ការ៉ុត និង​ផ្សិត រួច​ដាក់​ឆា​​​ត្រឡប់​ប្រេង​ឆា ផ្សេង​គ្នា​ទុក​ដោយ​ឡែក​។ ​ឆា​សាច់​គោ​ចិញ្ច្រាំ​ប្រឡាក់​រួច ចៀន​ស៊ុត​​​ឲ្យ​ឆ្អិន។
​- យក​បាយ​មក រួច​ដាក់​​ បន្លែ​ផ្សិត​ឆា​រួច​ ការ៉ុត ស្ពៃ​​តឿ សណ្ដែក​បណ្ដុះ សារាយ សាច់​​គោ​ ទឹក​ជ្រលក់ និង​ស៊ុត​ចៀន លាយ​ចូល​គ្នា​​នោះ​អ្នក​​នឹង​បាន​ Bibimbap មួយ​ចាន​។
ប្រភព៖ sabay
 

No comments:

Post a Comment

Pages