ជំនី​ជ្រូក​ជូរ​អែម

គ្រឿង​ផ្សំ
ឆ្អឹងជំនី​ជ្រូក
ម្សៅ​ស៊ុប
ទឹក​ត្រី
ស្ករស
ម្សៅ​មី
ខ្ទឹម​ក្រហម​ចិញ្ច្រាំ
ខ្ទឹម​ស​ចិញ្ច្រាំ
ប៉េងប៉ោះ
ទឹក​ខ្មេះ
បន្លែ​ផ្សេង​ៗ​តាម​ចូល​ចិត្ត
 
វិធី​ធ្វើ
– ប្រឡាក់​ឆ្អឹងជំនី​ជ្រូក​ជាមួយ​ម្សៅស៊ុប ទឹក​ត្រី​ ស្ករស ​និង​ម្សៅមី ​ទុក​ចោល​៣០​នាទី រួច​យក​ទៅ​បំពង​ឲ្យ​ក្រៀម
យក​ខ្ទះ​ដាក់​ខ្លាញ់​ឲ្យ​ក្ដៅ ដាក់​ខ្ទឹម​ស​ខ្ទឹម​ក្រហម​ចូល ដាក់​ប៉េងប៉ោះ​ឆា​ឲ្យ​រលាយ​ចូល​គ្នា ទើប​ដាក់​ឆ្អឹងជំនី​ចូល ដាក់​ទឹក​ត្រី ម្សៅ​ស៊ុប
– ទឹក​ខ្មេះ ទឹក​សាប ឆា​ឲ្យ​សព្វ
– អាច​ដាក់​បន្លែ​ជា​ច្រើន​ទៀត​តាម​ការ​ចូលចិត្ត ដូច​ជា​ម្ទេស​ប្លោក ម្នាស់ និង​ខ្ទឹម​បារាំង។

No comments:

Post a Comment

Pages