ការីបង្គា
គ្រឿងផ្សំ៖
បង្គា បកអោយស្អាត
គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង រមៀត ខ្ទឹមស )
កាពិ រឺ ប្រហុក ( តាមចំណូលចិត្ត )
ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់
ខ្ទិះដូង ( ខ្ទិះដើម និង ខ្ទិះចុង )
ទឹកត្រី ម្សៅស៊ុប ស្ករស និង អំបិល
គ្រឿងការី
សណ្ដែកដី លីងអោយឈ្ងុយ បុកកុំអោយម៉តពេក
ទឹកដោះគោឆៅ
ត្រប់វែង ខ្ទឹមបារាំង ដំឡូងបារាំង
វិធីធ្វើ៖
1.ដាក់ខ្ទិះដើមចូលក្នុងឆ្នាំង ទុកអោយឡើងប្រេងបន្តិច ដាក់ម្ទេសក្រហម ប្រហុក រឺ
កាពិ កូរអោយរៀងក្រហម ដាក់គ្រឿងបុកចូល កូរអោយសព្វឡើងឈ្ងុយ
ហើយដាក់សណ្ដែកដី និង គ្រឿងការីចូល ( បើសិនជាស្ងួត
ដាក់បន្ថែមខ្ទិះចុងចូលបន្តិច )
2.ដាក់បង្គា ស្ករស អំបិល ទឹកត្រី និងម្សៅស៊ុប កូរចូលគ្នាអោយសព្វ ទើបដាក់ខ្ទិះចុងចូល ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ដាក់ត្រប់វែង ខ្ទឹមបារាំង និងដំឡូងបារាំងចូល ទុកអោយឆ្អិនបន្លែ ហើយចាក់ទឹកដោះគោឆៅចូល ទុកអោយពុះម្ដងទៀត រួចជាការស្រេច ។
3.ជាធម្មតា បើយើងស្លររបៀបគ្រួសារតូច យើងអាចដាក់បង្គា ..តែបើស្លរជារបៀបគ្រួសារធំ និង
ពិធីផ្សេងៗគេប្រើ សាច់មាន់ រឺ សាច់ជ្រូកលាយគ្នា ហើយដាក់បន្លែមានច្រើនជាងនេះ
ដូចជាថែម សណ្ដែកគួរ ត្រប់ពុតញង ជាដើម .....។
ប្រភពៈ វិធីធ្វើម្ហូបខ្មែរ

No comments:

Post a Comment

Pages