ខសាច់ជ្រូក

គ្រឿងផ្សំ៖
សាច់ជ្រូកបីជាន់
ពងទា
ស្ករ អំបិល ទឹកត្រី ម្រេច
ផ្កាចាន់ ឬ ប៉ូចកាក់
ទំពាំង ឬ ស្ពៃជ្រក់
 
វិធីធ្វើ៖
1.ដាំទឹកអោយពុះ រួចកាត់ សាច់ជ្រូកបីជាន់ ស្ងោរជាកង់ៗ ដាក់ដាំ អោយពុះ៥ទៅ១០នាទី។ ស្រង់ចេញ ហើយលាងអោយស្អាត។
2.ស្ងោរពងទា អោយឆ្អិន រួចស្រង់ចេញ ហើយបកសំបក អោយស្អាត។
3.កម្លោចស្ករ អោយក្រហម រួចបង់អំបិល ទឹកត្រី និងម្រេចចូលកូរអោយសព្វទើបបង់សាច់ជ្រូកចូល កូរអោយសព្វ ទើបចាក់ទឹកចូល ដើម្បីរំងាស់អោយចូលជាតិ។
4.នៅពេលទឹកពុះ ទើបបង់ពងទាចូល រួចរំងាស់ រហូតទាល់តែ ស្បែកជ្រូកផុយ។
5.បើចង់អោយឈ្ងុយ សូមបង់ផ្កាចាន់ ឬ ប៉ូចកាក់ ចូលថែម បីបួនផ្ការំងាស់ជាមួយសាច់ជ្រូក រហូតដល់ខះទឹក ផុយស្បែក។ បើមិនផុយទេ ត្រូវចាក់ទឹកថែមរំងាស់អោយផុយ។ ពេលរំងាស់ សូមកុំបិទគម្របឆ្នាំង នាំអោយល្អក់ទឹក ទុកឆាប់ផ្អូម។
6.បើចង់អោយកាន់តែឆ្ងាញ់ អាចថែម ទំពាំង ឬ ស្ពៃជ្រក់ រំងាស់ក្នុងខដើម្បីអោយកាន់តែមានឱជារស។
7.ភ្លក្សថែមថយ តាមចំណូលចិត្ត។
8.ខសាច់ជ្រូកនេះ គេមិនដាក់ខ្ទឹមសទេ ព្រោះខ្ទឹមសធ្វើអោយទឹកខ ខាប់ឆាប់ផ្អូម។
9.ពេលខឆ្អិន លើកចុះ សូមទុកអោយត្រជាក់ ទើបបិទគម្របឆ្នាំង បើមិនដូច្នោះទេ
នឹងឆាប់ផ្អូម ដូចគ្នា។
ប្រភពៈ វិធីធ្វើម្ហូបខ្មែរ

No comments:

Post a Comment

Pages