តុងយ៉ាំបង្កង
គ្រឿងផ្សំ៖
គល់ស្លឹកគ្រៃមួយគល់
បង្កងស្រស់ ៧
ខ្ទឹមសរ ២ ឬ ៣ កម្ពឹស
តុងយ៉ាំ១ ដុំតូច
អំបិល ១ ស្លាបព្រាកាហ្វេ
ទឹកត្រី ១ ស្លាបព្រាបាយ
ស្ករ ២ ស្លាបព្រាកាហ្វេ
ប៊ីចេង ១ ស្លាបព្រាកាហ្វេ
ស្លឹកជី
រំដេង ១ ដុំតូច
 
វិធីធ្វើ៖
1. អ្នកអាចយកខួរបង្កងចេញ ឬក៏មិនបាច់យកចេញក៏បាន រួចលាងបង្កង និងជីឲ្យស្អាត។
2. ចិញ្ច្រាំខ្ទឹមដាក់បំពងឲ្យឈ្ងុយ​ដួសដាក់​ចាន​ទុក​មួយ​អន្លើ។ ចំណែក​ឯ​រំដេង​ត្រូវ​យក​ទៅ​ដុត​ឲ្យ​ឈ្ងុយ​ដំឲ្យទក់ រួចដំគល់ស្លឹកគ្រៃឲ្យទក់ដូច​គ្នា។
3. ដាក់ដាំទឹកឲ្យពុះបន្ទាប់មកដាក់បង្កង, ជី, រំដេង និង​គល់​ស្លឹក​គ្រៃ​ចូល​ចាំ​មួយ រំពុះ​ដាក់​តុងយ៉ាំចូល​កូរ​ឲ្យ​សព្វបន្ថែម ​ប៊ីចេង​, ស្ករ​ទឹក​ត្រី,​អំបិល​ចូល(ប្រសិន​បើ​អ្នក​យក​ខួរ​បង្កង​ចេញ​បង្កង​ ត្រូវ​ចាក់​ខួរ​ចូល) ចាំ​ហូត​ដល់​បង្កង​ឆ្អិន​ជា​ការ​ស្រេច។
4. នៅពេលដែលអ្នកញ៉ាំត្រូវដាក់ក្នុងឆ្នាំងភ្លើង ដើម្បី​ឲ្យ​នៅ​ក្តៅៗ ព្រោះ​វា​អាច​ជួយបន្ថែម​ឲ្យ​មាន​រស​ជាតិ​ឆ្ងាញ់​ថែម​មួយ​កម្រិត​ទៀត។
ប្រភពៈ  វិធីធ្វើម្ហូបខ្មែរ
 

No comments:

Post a Comment

Pages