ជ្រក់ល្ហុង


ជ្រក់ល្ហុង
+ គ្រឿងផ្សំ
- ល្ហុង ២គីឡូក្រាម (ខ្ចី ឬ ស្រគាល)
- ការ៉ុត ២មើម
- ត្រសក់ ២ផ្លែ
- ខ្ញី ១ខាំ (តាមចំនូលចិត្ត)
- ម្ទេស ១០ផ្លែ (តាមចំនូលចិត្ត)
- ស្ករស ២ខាំ
- ខ្ទឹមក្រហម ៦ដុំ
- អំបិល ២ស្លាបព្រាបាយ + ១ស្លាបព្រាកាហ្វេ
- ទឹកខ្មេះ ឬ ទឹកក្រូចឆ្មា ១កូនចានចង្កិះកន្លះ
+ របៀបធ្វើ
- ឈូសល្ហុង និងការ៉ុតជាសរសៃៗ តូចល្មម រួចយកទៅច្របាច់ជាមួយអំបិល ២ស្លាបព្រាបាយប្រហែល៣នាទី សឹមលាងទឹកអោយស្អាត ពូតទឹកអោយស្ងួត។
- ហាន់ខ្ទឹមក្រហមជាចំនិតស្តើងៗ ខ្ញីហាន់ជាសរសៃៗ ម្ទេសហាន់ប្រឆិតៗតូច។
- ត្រសក់កាត់ជាបី ឬ បួនកំណាត់ រួចយកទៅចិត្តជា៦ទៅ៨ចំនិត។
- លាយស្ករ អំបិល១ស្លាបព្រាកាហ្វេ ម្ទេស ខ្ទឹមស ខ្ញី ទឹកខ្មេះចូលគ្នាអោយសព្វ ដាក់ល្ហុង និងត្រសក់ចូលច្របាច់អោយសព្វជាការស្រេច៕
ប្រភព ៖  khmerscoop

No comments:

Post a Comment

Pages