នំចាក់ចាន់
+ គ្រឿងផ្សំ– ម្សៅខ្សាយ មួយកូនចាន
– ស្ករស កន្លះកូនចាន
– ល័ក្ត ពណ៌ ( មួយពណ៌បន្តិច គ្រប់ពណ៌ដែលអ្នកចង់បាន)
– ទឹកខ្ទឹះដូង 5កូនចាន
+ វិធីធ្វើ
1. យកទឹកខ្ទិះដូងទៅដាំលើភ្លើង(ប្រើភ្លើងតិច) រួចចាក់ស្ករសចូល កូរវាឱ្យរលាយស្ករ រួចលើកចេញទុកមួយអន្លើ។
2. ចាក់ម្សៅក្នុងចាន រួចចាក់ទឹកខ្ទិះដូងចូល កូរវាឱ្យសព្វ (មើលកុំឱ្យខាប់ ឬរាវជ្រុលពេក)។
3. រំលែកម្សៅដែលលាយ រួចនោះជាផ្នែកៗ នៅក្នុង
ចានផ្សេងពីគ្នា។
4. បន្ទាប់មកបន្តក់ ពណ៌ចូលទៅក្នុងចានដាក់ម្សៅដែលលាយរួចនីមួយៗ រួចកូរវាឱ្យឡើងពណ៌សព្វ។
5. ដាក់ប្រអប់ជ្រុងមួយនៅក្នុងឆ្នាំងចំហុយ រួចចាក់ម្សៅដែលលាយពណ៌ទីមួយៗរួចនោះចូល។
6. រួចគ្របទុកប្រហែល10-15នាទី ឬមើលល្មមឡើងរឹងតិចៗហើយ សឹមចាក់ម្សៅដែលលាយពណ៌ផ្សេងទៀតពីលើ។ ធ្វើបែបនេះដដែលៗរហូតដល់គ្រប់ពណ៌ម្សៅដែលអ្នកបានលាយ។
7. ចំហុយវាចោលប្រមាណ 15-20នាទីទៀត ឬបើឃើញថាវាឆ្អិនហើយ ចាំលើកវាចេញហើយកាត់វាជាដុំៗជាការស្រេច៕
ប្រភព៖ khmerscoop
No comments:
Post a Comment