អាម៉ុកសាច់មាន់


អាម៉ុកសាច់មាន់
+ គ្រឿងផ្សំ
- សាច់មាន់ ៥០០ក្រាមហាន់ស្តើងៗល្មម(សាច់ភ្លៅ)
- ពងមាន់ ២គ្រាប់ (គោះដាក់)
- ខ្ទិះដូង ១ចានចង្កឹះកន្លះ ទុកពាក់កណ្តាលដាក់ពីលើលាយម្សៅមី ១ស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយកន្លះ
- គ្រឿងបុករួច ២-៣ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ, រំដេង, ខ្ទឹមស, ខ្ទឹមក្រហម, ស្លឹកក្រូចសើច, ខ្ជាយ, ល្មៀត)
- គ្រឿងបើមានម៉ាស៊ីនកិនកាន់តែល្អដាក់ម្ទេសឆ្អើរចិញ្ច្រាំជាមួយខ្ទិះដូងកិនចូល
- ស្ពៃក្តោបចិតចំណិតតូចល្មម ១ចានគោមតូចអាចថែមបន្លែបាន (ស្ពៃក្រញ៉ាញ់ ឬស្លឹកខាត់ណា)
- ជីនាងវង ១ចាន
- ម្ទេសឆ្អើរចិញ្ច្រាំ ១ស្លាបព្រាបាយកន្លះ
- ស្លឹកចេក កាច់បត់ជាកន្ទោង ឬកូនចានក៏បាន
- ស្លឹកក្រូចសើច និងម្ទេសហាន់ទុកដាក់ពីលើ
+ វិធីធ្វើ
- ដំបូងយកសាច់មាន់ដាក់ចូលក្នុងចានគោមធំមួយ បន្ទាប់មកយក គ្រឿង, ខ្ទិះដូង, ម្ទេសឆ្អើរ, ទឹកត្រី, ម្សៅស៊ុបមាន់, ស្ករស និងពងមាន់ដាក់ចូល។
- បន្ទាប់មកច្របល់ចូលគ្នាឲ្យគ្រឿងចូលបានសព្វល្អប្រហែលជា ២៥-៣០នាទី។
- បន្ទាប់ពី ២៥-៣០នាទីមកយកស្លឹកចេក ឬកូនចានរៀបដាក់ជី ឬបន្លែតាមចំណូលចូលចិត្ត រួចហើយយកសាច់មាន់លាយគ្រឿងសព្វដាក់ចូលត្រឹមកន្លះៗ។
- យកវាមកដាក់ចំហុយឲ្យឆ្អិនប្រហែលជា ៣០នាទី បន្ទាប់មកយកខ្ទិះដូងដាក់ពីលើទុកវា ២នាទីទៀតអាចយកចេញពីភ្លើងបាន រួចហើយយកម្ទេស និងស្លឹកក្រូចដាក់ពីលើអាចញ៉ាំបានហើយ៕
ប្រភព app

No comments:

Post a Comment

Pages