តៅហ៊ូបំពងបញ្ចាំចិត្ត
គ្រឿងផ្សំ
·តៅហ៊ូ ២ដុំ
·សាច់ជ្រូក សាច់សុទ្ធ ៣២០ ក្រាម
·កំទេចនំប៉័ង កន្លះកែវ
·សាលាដ៏ ១ គុម្ព
·ប៉េងប៉ោះ ២ ផ្លែ
·អំបិល កន្លះស្លាបព្រាកាហ្វេ
·ស្ករស កន្លះស្លាបព្រាកាហ្វេ
·ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ
·ស៊ុបមាន់ ឬ ពងទា ១
·ខ្ទឹមបារាំងហាន់ម៉ត់ៗ
·ខ្ញីចិញ្ច្រាំ
·ម្សៅមី ១ ស្លាបព្រាកន្លះ
វិធីធ្វើ
លាងតៅហ៊ូអោយស្អាត រួចហើយបំបែកវាអោយទៅជាដុំតូចៗ ទុកប្រើការ ។
ចិញ្រ្ចាំសាច់ជ្រូកអោយម៉ត់ រួចហើយយកទៅច្របល់លាយជាមួយនិងតៅហ៊ូ ចាក់គ្រឿងផ្សំរសជាតិចូល ហើយលញ់ជាដុំមូល និងប៉ាតកំទេចនំប៉័ងពីក្រៅជាការស្រេច
លាងសាលាដ៏អោយស្អាត ដោយប្រឡេះជាធាងៗ រួចហើយយកទៅក្រាលទ្រាប់នៅលើបាតចាន ។ រីឯប៉េងប៉ោះ ហាន់ជាបន្ទះៗ ទុកប្រើការ ។
ដាក់ខ្លាញ់ ឬប្រេងឆា ចូលក្នុងខ្ទះ ល្មមអាចបំពង ដុំតៅហ៊ូបាន។ រង់ចាំខ្លាញ់ហុយផ្សែង ចាំចាក់ដុំតៅហ៊ូចូល បំពងរហូតទាល់តែឆ្អិនល្អ ទើបស្រង់ចេញដាក់ក្នុងចាន ពីលើទ្រនាប់សាលាដ៏ ។ រីឯបន្ទះប៉េងប៉ោះ យកទៅតម្រៀត នៅជុំវិញគេមចានជាការស្រេច ។ សូមភ្លក់ទាំងអស់គ្នា ។
ប្រភពៈ food-khmer
No comments:
Post a Comment