ឆាផ្សិត
គ្រឿងផ្សំផ្សិតចំបើង ៥០ក្រាម
ផ្សិតត្រចៀកកណ្តុរ ស-ខ្មៅ ៥០ក្រាម
ផ្សិតស ឬ ផ្សិតអំបោះ ៥០ក្រាម
ផ្សិតចេក ៥០ក្រាម
ម្ទេសដៃនាង ៣-៤គ្រាប់
ឫសជីរវ៉ាន់ស៊ុយ ២គល់
ស្ករស ១ស្លាបព្រាកាហ្វេ
ទឹកត្រី ១ស្លាបព្រាកាហ្វេ
ខ្ទឹមស ៤-៥ក្លែប
ម្រេចគ្រាប់ ១ស្លាបព្រាកាហ្វេ
ប្រេងឆា សម្រាប់ឆា
វិធីធ្វើ
លាងសម្អាតផ្សិតផ្សេងៗ រួចទុកឲ្យស្រស់ទឹក ។ បុកឫសជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្រេចគ្រាប់ និងម្ទេស ឲ្យម៉ដ្ឋ រួចយកទៅឆាជាមួយប្រេង ឲ្យឈ្ងុយ ។
ដាក់បន្លែផ្សេងៗចូលឆាជាមួយគ្នា បន្ថែមទឹកចូលទៅបន្តិច រួចផ្សំរសជាតិតាមចំណូលចិត្ត ។
ប្រភពៈ App
No comments:
Post a Comment