សម្លដើមចេក
គ្រឿងផ្សំ
ត្រីកញ្ចុះ ឬ ត្រីចង្វា ធ្វើស្អាត ២ខាំ
កំពឹស ១ខាំ ធ្វើស្អាត
ដើមចេក ខ្ចីៗ ៣ខាំ ចិតចង្វាមូល
រំដេង បន្តិច ដំអោយបែក
ខ្ទឹមស ២កំពឹស ដំអោយបែក
ប្រហុកសាច់ (តាមចំនូលចិត្ត)
ស្លឹកម្រះព្រៅ តាមចំនូលចិត្ត
ម្ទេស ប្លោកខៀវ ឬ ម្ទេសដៃនាង ១-២ផ្លែ ពុះយកបណ្តូរគ្រាប់ចេញ
អំបិល កន្លះស្លាបព្រាកាហ្វេ
ម្ជូរ (ផ្លែពង្រ , ម្ជូរផ្លែទ្រឡឹងទឹង ឬ ក្រសាំ…)
របៀបធ្វើ
ដាំទឹកអោយពុះ បង់ ខ្ទឹមស រំដេង ម្ជូរ នឹង ប្រហុកចូល ចូល ទុកអោយពុះ សឹមដាក់ ត្រី ដើមចេក មួយរំពុះ រួចបង់ កំពឹស នឹង ម្ទេសប្លោក ចូលទុកអោយពុះ ភ្លក្សរសជាតិតាមចំនូលចិត្ត សឹមដាក់ស្លឹកម្រះព្រៅចូលជាការស្រេច៕
ប្រភពៈ App
No comments:
Post a Comment