បាយស៊ូស៊ីសាច់បង្គា
គ្រឿងផ្សំ- បន្ទះឬស្សីដែលអាចមូលបាន ១សន្លឹក(ភាគច្រើនត្រូវបានគេប្រើសម្រាប់មូលស៊ូស៊ី)
- ថង់ថ្លាស្ទិច មួយសន្លឹក
- អង្ករ ៣០០ក្រាម
- បង្គារ ១០០ក្រាម
- ស៊ុត ១គ្រាប់
- ត្រសក់មួយផ្លែ
-សារ៉ាយ ១បន្ទះ
វិធីធ្វើ
១. ដំបូងនេះ អ្នកត្រូវធ្វើការលាងអង្ករឲ្យស្អាត នឹងដាក់ដាំវា ឲ្យឆ្អិនជាមុនសិន។
២. ក្នុងអំឡុងពេល ដែលអ្នករងចាំនូវការដាំបាយនោះ អ្នកអាចជិតត្រសក់រាងឆ្នូតៗ នឹងលាងទឹកឲ្យស្អាត។
៣. បន្ទាប់ពីជិតសម្បក នឹងធ្វើការលាងសម្អាតរួច អ្នកគួរពុះត្រសក់នោះជា ៨ ចម្រៀក។ គោះស៊ុតមួយគ្រាប់ដាក់ចូលទៅក្នុងកូនចានមួយ។
៤. ក្រោយពីបាយរបស់អ្នកឆ្អិនហើយ អ្នកត្រូវធ្វើការលាសម្បកបន្ទះស៊ូស៊ី ដើម្បីមានភាពងាយស្រួលក្នុងការដាក់ស្នូលរបស់វា។ អ្នកត្រូវដាក់បន្ទះឬស្សីរុំស៊ូស៊ីដាក់លើតុមួយជាមុនសិន រួចដាក់ថង់ផ្លាស្ទីកមួយលើបន្ទះឬស្សី ដើម្បីការពារការស្អិត នឹងជាប់ដៃ។
៥. ក្រោយពីការលាសម្បកស៊ូស៊ីរួចមក អ្នកគួរដាក់បាយ ៤ ស្លាបព្រាទៅលើបន្ទះសម្បកស៊ូស៊ី (នៅពេលដាក់បាយ អ្នកគួរផ្សើមដៃរបស់អ្នកជាមុនសិន ដើម្បីការពារការជាប់ ឬស្អិតដៃអ្នកជាមួយនឹងបាយ) ធ្វើការពាសវាឲ្យស្មើ ដោយមិនឲ្យពេញបន្ទះពេកទេ គឺទុកផ្នែកខាងលើប្រហែលជាពាក់កណ្តាល របស់បន្ទះស៊ូស៊ីឲ្យនៅចំហរ សម្រាប់មូលគ្របពីលើ។
៦. ដំណាក់ការបន្តមកទៀត នោះគឺបន្ថែមសាច់បង្គា នឹងត្រសក់ ១ ចំណិតទៅលើបាយដែលមាននៅបន្ទះរបស់ស៊ូស៊ី តាមបណ្តោយរបស់បាយឲ្យចំកណ្តាល បន្តមកទៀតអ្នកត្រូវធ្វើការមូលវា។ ក្នុងពេលមូលនោះដែលត្រូវធ្វើការលាបស៊ុតទៅលើបន្ទះស៊ូស៊ីជាមុនដិនដើម្បីឲ្យរាមានការជាប់ល្អ (ប្រសិនបើគ្រាន់ស៊ុតអ្នកអាចប្រើទឹកជំនួនក៏បាន)។
៧. ក្នុងដំណាក់ការនេះអ្នកត្រូវធ្វើការមូលវាឲ្យមូល។ ហើយការមូលនោះដែរ អ្នកមិនត្រូវមូលវាទាំងបន្ទះឬស្សីនឹងថង់ថ្លាស្ទីចនោះទេ ដូចនេះអ្នកគួរធ្វើការមូលវាម្តងបន្តិចៗ។ ក្រោយពីមូលវាឲ្យមានរាងមូលរួចមក អ្នកត្រូវដកបន្ទះឬស្សីនោះ មកដាក់គ្របពីលើនឹងធ្វើការរុំមូលវាឲ្យមូលសាជាថ្មីម្តងទៀត ដើម្បីថានាបានថាវាជាប់នឹងណែនល្អ។
៨. ក្រោយពីធ្វើដូចនេះមក អ្នកត្រូវធ្វើការកាត់វាឲ្យចេញជារាងកង់ៗជាការស្រេច៕
ប្រភពៈ khtoem
No comments:
Post a Comment