+ គ្រឿងផ្សំ
- ខ្យងស្ងោរ ៥០០ក្រាម ឆ្កឹះយកសាច់
- គល់ស្លឹកគ្រៃ ២គល់ កាត់កង់ដំឲ្យបែក
- ស្លឹកក្រូចសើច ៥សន្លឹក
- បន្លែអន្លក់ញ៉ាំផ្ទាប់ ជីអង្កាម, ជីសាំងឃុំ, សាឡាដ៍, ចេកខ្ចី មួយមុខបន្តិចៗ
+ គ្រឿងផ្សំទឹកត្រី៖
ទឹកឆ្អិន
១២០មីលីលីត្រ, ស្ករស ៥០ក្រាម, ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ, អំបិល
បន្តិច, ទឹកត្រី ២-៣ស្លាបព្រាបាយ, ខ្ទឹមស ៣កំពឹស, ម្ទេស តាមចូលចិត្ត
ចិញ្ច្រាំ ដាក់ចូលក្នុងចានលាយចូលគ្នាឲ្យសព្វ។
+ វិធីធ្វើ
១. ដំបូងដាក់ឆ្នាំងដាំទឹកឲ្យពុះដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចសើចញីដាក់ចូល។
២. ទុកមួយសន្ទុះដាក់ខ្យងចូលស្ងោរម្តងទៀតមួយពុះប្រហែលជា ២-៣នាទី។
៣. ២-៣នាទីក្រោយមកអាចស្រង់យកមកញ៉ាំផ្ទាប់ជាមួយបន្លែជ្រលក់ទឹកត្រីបានហើយ៕
No comments:
Post a Comment