ភ្លា-អណ្តាតជ្រូក
គ្រឿងផ្សំ

អណ្តាតជ្រូក ធំល្មម 2
ខ្ទឹមបារាំងហាន់ដូចចំណិតស្លា
ជីរក្រអូប
ជីរសាំងក្រហ៊ុំ
គ្រឿងផ្សំសម្រាប់ទឹកជ្រលក់ (Sauce)

ទឹកត្រីឆ្ងាញ់ 3ស្លាបព្រាសម្លរ
ស្ករពីរស្លាបព្រាសម្លរ
ទឹកក្រូចឆ្មារ 2ស្លាបព្រាសម្លរ
ខ្ទឹមសពីរកំពឹសចិញ្ច្រាំឱ្យម៉ត់
ម្ទេសខ្មាំង 1គ្រាប់ចិញ្ច្រាំឱ្យម៉ត់
 

របៀបធ្វើ

អណ្តាតជ្រូកលាងឱ្យស្អាតស្រុះទឹកក្តៅនិងទឹកខ្មេះប្រមាណ 2នាទីស្រង់ចេញកោសស្រទាប់សអន្ធិលៗឱ្យស្អាត ។ ដាក់ ចូលឆ្នាំងស្ងោរនិងអំបិលមួយជិបប្រមាណ 20នាទី ។
ពេលឆ្អឹងស្រង់ឡើងដាក់ត្រាំក្នុងទឹកត្រជាក់ស្អាតឱ្យស្រួយ តមកហាន់ចំណិតៗល្មមមាត់ ។
ដាក់អណ្តាតហាន់រួចចូលលាយនិងជីរគ្រប់មុខ ខ្ទឹមបារាំង ហើយស្រូបទឹកជ្រលោះពីលើ ភ្លក្សឱ្យល្មមមាត់ ។
អាចថែមអំបិល ក្រូចឆ្មារ ម្ទេស ឬ ស្ករ ទៅតាមចំណូលចិត្តនៃសមាជិកគ្រួសារអ្នក ។
ប្រភពApp
 

No comments:

Post a Comment

Pages