គ្រឿងផ្សំ
ជើងមាន់ កន្លះគីឡូក្រាម
គល់ស្លឹកគ្រៃ ៦ គល់ (កាត់ខ្លីៗ ដំអោយបែក)
ស្ករស ១ ស្លាបព្រាបាយ
អំបិល ៣ ស្លាបព្រាកាហ្វេរ
ខ្ញី ១ ខាំ (ហាន់ជាបន្ទះស្តើងៗ)
ទឹកត្រី ១ កូនចានចង្កឹះ
ទឹកខ្មេះ កន្លះកូនចានចង្កឹះ
ទឹក ២ កូនចានចង្កឹះ
ម្ទេស តាមចំនូលចិត្ត (ហាន់ប្រឆិតៗស្តើងៗ ឬ ដាក់ទាំងមូល)
ស្លឹកក្រូច ៥ សន្លឹក (ហាន់ជាសរសៃស្តើងៗ)
ខ្ទឹមស (ហាន់ជាចំណិតស្តើងៗ)
របៀបធ្វើ
១-យកជើងមាន់លាងទឹកអោយស្អាត កាត់ក្រចកចេញ រួចកាត់ជាពីរ។
២-ដាក់ជើងមាន់ក្នុងឆ្នាំង ដាក់អំបិល ២ ស្លាបព្រាកាហ្វេរ ស្ករបន្តិច គល់ស្លឹកគ្រៃពីរបីចំណិត ខ្ញីបីបួនចំណិត និងទឹកចូលគ្នារួចដាក់ដាំរហូត ដល់ជើងមាន់ឆ្អឹនល្អ (ក្នុងអំឡុងពេលនោះ ឧស្សាហ៍ដួសពពុះចោល) ប្រហែលជា ៥ នាទី។៣-ដួសជើងមាន់ដែលស្ងោឆ្អឹនដាក់ចូលក្នុងចានទឹកកកប្រហែលជា ២០ នាទី។
៤-លាយទឹកត្រី ស្ករស ១ ស្លាបព្រាបាយ ទឹកខ្មេះ ទឹក និងអំបិល ១ ស្លាបព្រាកាហ្វេរចូលគ្នា រួចដាំអោយពុះ។
៥-ស្រង់ជើងមាន់ដាក់ក្នុងកែវមានគំរប ដាក់គល់ស្លឹកគ្រៃ ដែលនៅសល់ ចូល ដាក់ម្ទេស ស្លឹកក្រូចសើច ខ្ទឹមស ខ្ញី និងទឹកត្រីដែលដាំរួចចូល រួចគ្របអោយជិតទុកមួយថ្ងៃអាចញុំាបាន ជាការស្រេច។
៦-ញុំាជាមួយអំបិលម្រេចកាន់តែឆ្ងាញ់។
ប្រភពៈ khmerscoop
No comments:
Post a Comment