ខត្រីប៉េងប៉ោះ
គ្រឿងផ្សំ៖
ប៉េងប៉ោះ ៥-៦ ផ្លែ ពុះជាពីរ
ត្រី ៥០០ ក្រាម (ត្រីរ៉ស ឬត្រីឆ្លាំង) ប្រឡាក់ជាមួយគ្រឿងមុន ៣០ នាទី
ស្ករត្នោត ១ ស្លាបព្រាបាយ អំបិល ប៊ីចេង ម្រេច (កន្លះស្លាបព្រាកាហ្វេ) ខ្ទឹមស
អំពៅ ៤-៥ កង់កាត់ប្រវែង ៣ ថ្នាំងដៃពុះជាចំណិត
ខ្ទឹមស ៤ កំពឹសចិញ្ច្រោំ
ទឹកត្រី ៦ ស្លាបព្រាបាយ
ម្រេច ១ ស្លាបព្រាកាហ្វេកន្លះ
ស្ករត្នោត ៣ ស្លាបព្រាបាយ
ប៊ីចេង ១ ស្លាបព្រាកាហ្វេ
អំបិល ១ ស្លាបព្រាកាហ្វេ
វិធីធ្វើ៖
1. ជាដំបូងត្រូវយកឆ្នាំងមកតម្រៀបអំពៅក្រាលពីក្រោម បន្ទាប់មករៀបត្រី
និងប៉េងប៉ោះទុកដោយឡែកសិន។
2. យកឆ្នាំងមួយទៀតដាក់ស្ករត្នោតចូល ២ ស្លាបព្រាបាយកូរឲ្យឈ្ងុយ បន្ទាប់មក
ដាក់ខ្ទឹមស ម្រេច ១ ស្លាបព្រាកាហ្វេ ទឹកត្រី ៤ ស្លាបព្រាកាហ្វេ ប៊ីចេង កន្លះស្លាបកាហ្វេ
អំបិល កន្លះស្លាបកាហ្វេ រួចកូរវាសពបន្តិចសុំយកទៅចាក់ចូលក្នុងឆ្នាំងដែលបាន
ដែលបានរៀប ចំទុកហើយ។
3. យកឆ្នាំងនោះចាក់ទឹកចូល ៤-៥ វែកសម្លរ បន្ទាប់មកដាក់ចំអិន ៣០-៤០ នាទី
ជាការរួចរាល់៕
ប្រភពៈ វិធីធ្វើម្ហូបខ្មែរ
No comments:
Post a Comment