ឆាតៅហ៊ូផ្សិត​ប្រេងខ្យង
+ គ្រឿងផ្សំ
- តៅហ៊ូ ២ដុំចិតជាដុំៗ
- ផ្សិត ២៥០ក្រាម
- ខ្ញីចិញ្ច្រាំ ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ២ដើមហាន់
- ប្រេងខ្យង ២ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- ប្រេងល្ង កន្លះស្លាបព្រាបាយ
- ម្សៅមី ១ស្លាបព្រាបាយ (លាយជាមួយទឹក)
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ
- ដំបូងយកកូនចានមកលាយ ប្រេងខ្យង, ទឹកស៊ីអ៊ីវ, ប្រេងល្ង ចូលគ្នា។
- ដាក់ប្រេងឆាចូលក្នុងខ្ទះពេលក្តៅដាក់ខ្ញី ឆាឲ្យមានខ្លិនឈ្ងុយដាក់ផ្សិតចូល។
- បន្ទាប់មកឆាសិនចាំចាក់ទឹកក្នុងកូនចាន, តៅហ៊ូ និងស្លឹកខ្ទឹមចូល រូចថែមទឹកបន្តិចទុកឲ្យពុះប្រហែល ១០នាទី។
- ពេលពុះដាក់ទឹកម្សៅមីចូលឆា ២-៣ត្រឡប់ទៀតជាការស្រេច៕
ប្រភព app

No comments:

Post a Comment

Pages