សាច់មាន់ឆាទំពាំង
គ្រឿងផ្សំ
 សាច់មាន់ ៣០០ ក្រាម ហាន់ជាចំណិតៗ
ទំពាំង ៤០០ ក្រាម ចិតជាសរសៃវែងៗប្រហែល ២-៣ ថ្នាំងដៃ
ខ្ទឹមស ៤ កំពឹស ចិញ្ច្រាំ
ទឹកត្រី ១ ស្លាបព្រាបាយ
ប្រេងខ្យង ១ ស្លាបព្រាបាយ
ស្ករស ២ ស្លាបព្រាបាយ
ម្រេច ១ ស្លាបព្រាកាហ្វេ
ស្លឹកខ្ទឹម ២ ដើមហាន់តូចៗ
ប្រេងឆា ៤ ស្លាបព្រាបាយ
ម្ទេសក្រហម ៥-៦ ចំណិតចិតជាចិណិតវែងៗ 
 
វិធីធ្វើ
ជា​ ដំបូង​អ្នក​ត្រូវ​ដាក់​ប្រេង​ឆា​ក្នុង​ខ្ទះ​ឲ្យ​ក្តៅ បន្ទាប់​មក​ដាក់​ខ្ទឹមស​ចូល​បំពង​ឲ្យឈ្ងុយ​ ទើប​ដាក់​សាច់ មាន់​ចូល​ឆា​ត្រឡប់​ឲ្យ​ ឆ្អឹន​បន្តិច​ ​រួច​​បន្ថែម​ម្រេច ​ទឹកត្រី ស្ករស​ ប្រេងខ្យង​ និងទំពាំង បន្ទាប់​មក​ឆា​ត្រឡប់​ឲ្យ​សប ​ទើប​ដាក់​ ម្ទេសក្រហម​ និងស្លឹកខ្ទឹមបន្ថែម​តាម​ក្រោយជាការ​ស្រេច៕
ប្រភពៈ វិធីធ្វើម្ហូបខ្មែរ

No comments:

Post a Comment

Pages