គ្រឿងផ្សំ
ផ្សិតចំបើងស្រស់ ១ ប្រអប់
ស្លាបមាន់ ២ ( ៤៥០ ក្រាម )
លៀស ៤៥០ ក្រាម
ទឹក ១.០០០ សង់ទីលីត្រ ។
ខ្ញី ៣ បន្ទះ និង ដើមខ្ទឹម ( ហាន់ ជាកង់ៗ ) ១ ដើម ។
ទឹកសៀងខាប់ ៦០ សង់ទីលីត្រ ។
វិធីធ្វើ
១) ដាក់ស្លាបមាន់ស្រុសនឹងទឹកក្តៅរួចហើយស្រង់ចេញទុកប្រើការ ។
២) ចាក់ទឹកក្នុងឆ្នាំងដាំឱ្យពុះរួចហើយដាក់ខ្ញី ដើមខ្ទឹម ស្លាបមាន់ និង ផ្សិតចូលស្ងោរ ។ ក្រោយពីទឹកពុះត្រូវបន្ថយភ្លើងដោយគ្របឆ្នាំងស្ងោរ និង ស្ងោរ រម្ងាស់ ១៥ នាទី ។
៣) ដាក់លៀសក្នុងឆ្នាំងស្ងោររហូតហាមាត់ត្រូវឆាប់ស្រង់ចេញភ្លាម ។
៤) ដួសពពុះចេញ រួចចាក់គ្រឿងផ្សំរសជាតិចូលភ្លក្សមើលតាមចំណូលចិត្ត បន្ទាប់មកចាក់លៀសចូលម្តងទៀតមួយស្របក់ទើបលើកឆ្នាំងស្ងោរចុះទុកជាការស្រេច ៕
ប្រភពៈ khmerscoop
No comments:
Post a Comment