ចៀនពងទាម្រះ
+ គ្រឿងផ្សំ
- ម្រះ ១ផ្លែចិតស្តើងៗ
- ពងទា ៣គ្រាប់
- ទឹកត្រី ១ស្លាបព្រាបាយកន្លះ
- ស្ករស កន្លះស្លាបព្រាបាយ
- ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ
- ទឹក ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាបាយ
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូងយកម្រះដែលចិត្តរួចមកច្របាច់ជាមួយអំបិលដើម្បីយកជាតិល្វីងចេញ ច្របាច់វារហូតទាល់តែឡើងទន់។
២. បន្ទាប់មកយកវាទៅលាងទឹកឲ្យអស់ជាតិអំបិលហើយពូតវាឲ្យស្ងួតអស់ទឹកទុកមួយឡែកសិន។
៣. យកស៊ុតគោះដាក់ក្នុងចានធំមួយ បន្ទាប់មកដាក់ស្ករ, ទឹក, ម្សៅស៊ុបមាន់ និងទឹកត្រី រួចវៃវាឲ្យបែកចូលគ្រឿងបានសព្វល្អ។
៤. ដាក់ខ្ទះលើភ្លើងចាក់ប្រេងឆាចូលទុកឲ្យក្តៅដាក់ខ្ទឹមសចូលឆាឲ្យមានខ្លិនឈ្ងុយយកម្រះដាក់ចូលឆាត្រឡប់វាសិនប្រហែល ៥នាទីឲ្យម្រះទន់។
៥. បន្ទាប់ពីម្រះទន់ (បើម្រះមិនទន់អាចល្វីងសម្រាប់អ្នកចូលចិត្តល្វីងតិចៗ) កាយវាឲ្យស្តើងរួចហើយយកពងទាមកចាក់ស្រោចពីលើចៀនឲ្យឆ្អិនម្ខាងរួចត្រឡប់ម្ខាងទៀតឲ្យឆ្អិនដូចគ្នាជាការស្រេច៕
ប្រភពៈ food-khmer
No comments:
Post a Comment