គ្រឿងផ្សំ
·         កង្កែប ៥ក្បាល
គ្រឿងគល់ស្លឹកគ្រៃ​ (គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច,ខ្ទឹមស,ម្ទេសស្រស់, រមាត, និងខ្ជាយ បុកចូលគ្នាអោយម៉ត់)
ត្រកួន ½គីឡូក្រាម
របៀបធ្វើ
·         ជាដំបូងត្រូវលាង និងយកគ្រឿងក្នុងកង្កែបចេញអោយអស់ពីពោះ,​ សូមប្រយ័ត្នពងកង្កែប​ព្រោះជាពង​ដែលពុលពេលដែលយើងហូបវា។ បន្ទាប់ពីលាងស្អាតហើយ ត្រូវកាត់ដៃ​ និងជើងកង្កែបអោយ​បានស្អាតល្អ ។ យើងអាចកាត់ជាចំណែក​ទៅតាមចំណង់ចំណូល​ចិត្តរបស់​យើង។
·         ចាប់ផ្តើមយកខ្ទះមកដាក់លើចង្រ្កាន ហើយដាក់ខ្លាញ់បន្តិច  បន្ទាប់មកដាក់គ្រឿងដែលបុករួចរាល់​នោះ​ទៅក្នុងខ្ទះខ្លាញ់ ដោយប្រើភ្លើងល្មម ។ នៅពេលឆាបណ្តើរ ចាប់ផ្តើមដាក់គ្រឿងបណ្តើរដូចជា ទឹកត្រីបន្តិច,​ ស្ករត្នោតអោយច្រើនបន្តិច, និង ប៊ី​ចេងបន្តិច ។ រួចហើយយើងបន្តរឆាគ្រឿងផ្សំ បាន​ប្រហែល ១ នាទី​ នៅពេលដែលឃើញថាគ្រឿងផ្សំស្ងួតខ្លាំង អាចដាក់ខ្លាញ់បន្តិចទៀតបាន។  បន្ទាប់​មក ចាប់ផ្តើមដាក់កង្កែបដែលលាងស្អាត​រួចរាល់នោះទៅ​ក្នុងខ្ទះដែល​មាន​គ្រឿងផ្សំរួចរាល់ យើងអាចដាក់ទឹកសបន្តិចដើម្បីកុំអោយគោកពិបាកក្នុងការឆា ។ ឆារហូត​ដល់​កង្កែប​នោះឆ្អិត​សាច់​ល្អ ដោយប្រើភ្លើងល្មមក្នុងការចំអិន ។ នៅពេលដែលឃើញថា​កង្កែបឆ្អិន​សាច់បានល្អ​ហើយ​នោះ យើងចាប់ផ្តើមដាក់ត្រកួនតែម្តង ដោយយើងដាក់ទឹកស​បន្តិច​ទៀត ដើម្បី​អោយ​ម្ហូបនេះមាន​ទឹកខ្លះ ។ ឆាសាច់កង្កែបជាមួយត្រកួនប្រហែលតែ ១នាទីតែ​ប៉ុណ្ណោះ ។​នោះ​យើង​​អាចលើកចេញ​ពី​ខ្ទះ​បាន ព្រោះបើយើងឆាយូរពេក និងធ្វើអោយត្រកួន​បាត់​បង់​​សោភ័ណ​ភាព​ពណ៌បៃតងបាន ។
 ប្រភព​​៖http://food-khmer.blogspot.com
·      

No comments:

Post a Comment

Pages